បញ្ជាការដ្ឋានព័ត៌មាន, នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះជាខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងពលតូចលេខ ៧០។
ពិធីរំឭកខួបអនុស្សាវរីយ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការធ្វើព្យុហយាត្រាកងកម្លាំងនិងគ្រឿងសព្វវុធការពារជាតិ។
ស្ថានីយ៍ទូរទស្សន៍សរុបចំនួន ៦ រួមមានទូរទស្សន៍ជាតិកម្ពុជាជាបញ្ជាការដ្ឋានរួម និងមានការចូលរួមពីស្ថានីយទូរទស្សន៍បាយ័ន ទូរទស្សន៍ហង្សមាស ទូរទស្សន៍ភីអិនអិន ទូរទស្សន៍ស៊ីអិនស៊ី (CBS) ទូរទស្សន៍អប្សរា និងមានការប្រើប្រាស់ម៉ាស៊ីនថតសរុបជាង ៣០ ដើម្បីតាមចាប់រូបភាពនានានៃក្បួនព្យុហយាត្រា និងការត្រួតពល។