រថយន្ត Lexus LX570 បត់ឆ្លងស្តុបខៀវ ជ្រុលទៅបុករថយន្តTAKOMAបើកបំពានស្តុបពេញទំហឹងរងការខូចខាតធ្ងន់ធ្ងរ

ចេញផ្សាយថ្ងៃច័ន្ទទី២៤ ខែកុម្ភះ ឆ្នាំ២០២៥

 

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក TACOMAមួយគ្រឿងបោះពួយយ៉ាងលឿនទាំងបំពានស្តុបក៏ត្រូវ
រថយន្តម៉ាកLexus LX570បើកបរដោយបុរសម្នាក់បត់ឆ្លងស្តុបខៀវជ្រុលទៅបុកចំពីក្រោយផ្នែកចំហៀងខាងឆ្វេង បណ្តាលឲ្យដាច់ច់កង់ រងការខូចខាតសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ទី២៤ ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក Lexus LX 570 ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 20-3399 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះពេលបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ឆ្វេង ឆ្លងភ្លើងស្តុបខៀវឆ្ពោះទៅផ្លូវ៦០ម៉ែត្រវិញពេលខណះពេលកំពុងតែបត់ឆ្លងស្រាប់តែមានរថយន្តម៉ាក TACOMAពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BJ-2099 បើកបរដោយបុរសម្នាក់ចេញពីផ្លូវ៥០ម៉ែត្រខាងព្រែកហូ រួចបើកឆ្លងទាំងបំពានស្តុបក្នុងល្បឿនលឿន ក៏ត្រូវរថយន្ត LexusLX 570 បុកចំពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយយ៉ាងពេញទំហឹងវិលជាច្រើនជុំបណ្តាលឲ្យដាច់កង់ម្ខាងរងការខូចខាតធ្ងន់ធ្ងរ ចំណែកឯរថយន្ត Lexus LX570វិញ ខូចខាតផ្នែងខាងមុខយ៉ាងដំណំ ភ្លាមនោះដែរភាគីម្ចាស់រថយន្តទាំងសង្ខារមិនបានរត់ទៅណានោះទេនៅកន្លែងកើតហេតុរង់ចាំការដោះស្រាយគ្នា។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះទៅដល់រួចឲ្យភាគីសងខាងសម្រួលគ្នាក្រោយពីសម្រួលគ្នាចប់ដោយភាគីម្ចាស់រថយន្ត TACOMA
ព្រមសងជាសំណងក្នុងថ្លៃការជួសជុលទៅលើរថយន្ត Lexus LX570ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕


Leave a Reply

Your email address will not be published. Required fields are marked *