ទារិកាម្នាក់ ម្ដាយបង្កើតរួច ទុកចោលក្រោមដើមឈើ សំណាងល្អបានពលរដ្ឋប្រទះឃើញ នៅទាំងទងសុក…

ចេញផ្សាយថ្ងៃពុធទី២៣ ខែតុលា  ឆ្នាំ២០២៤

(ខេត្តព្រះសីហនុ)÷ទារិកាម្នាក់ ទំនងជាម្តាយបោះបង់ចោលនៅក្រោមដើមឈើមួយក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ត្រូវបានគេប្រទះឃើញនាព្រឹកថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៤នេះ ។
ដោយឮទារិការូបនេះយំតែម្នាក់ឯង គួអោយសង្វេគ ជាប់ទាំងទងសុកមិនទាន់កាត់ចេញផង  មិនឃើញម្តាយឬសាច់ញាតិនោះទេ  ហើយភ្លាមៗក្រុមគ្រូពេទ្យឆ្មបក៍បានជួយកាត់ទងសុកនិងសម្អាតទារិកានេះយកមកក្នុងបន្ទប់ពេទ្យនិងបានរាយការណ៍ជូនទៅកាន់អាជ្ញាធរមានសមត្ថកិច្ច។

តាមមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុដែលចុះសហការពិនិត្យផ្ទាល់ក៍ដូចជាគ្រូពេទ្យឆ្មបបានឲ្យដឹងថា ទារិកានេះមានទម្ងន់ជិត៣គីឡូក្រាម និងមានសុខភាពល្អធម្មតា ប៉ុន្តែគេមិនដឹងថា ស្ត្រីជាម្តាយជាអ្នកណានៅឡើយ និងថាស្ត្រីជាម្តាយទំនងជាបង្កើតកូននេះដោយខ្លួនឯងនៅក្រោមដើមឈើ មិនមករកគ្រូពេទ្យ រួចទុកកូនស្រីនេះចោល ហើយគេចខ្លួនតែម្ដង ។

បច្ចុប្បន្ន មានពលរដ្ឋមួយគ្រួសារនៅក្រុងព្រះសីហនុស្នើសុំយកទារិកានេះទៅចិញ្ចឹម ក្នុងនោះអាជ្ញាធរក្រុងព្រះសីហនុ នឹងពិនិត្យតាមនិតិវិធីផ្លូវច្បាប់ មុននឹងប្រគល់ទៅឲ្យអ្នកទទួលយកទៅចិញ្ចឹម ក្នុងករណីរកម្តាយឬសាច់ញាតិទារិកានេះមិនឃើញ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *