បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាស្ដា១គ្រឿង បើកបរដោយបុរសម្នាក់ វៃប្រហែល 40 ឆ្នាំ ដែលពាក់ស្លាកលេខ ភ្នំពេញ BX – 3693 ធ្វើដំណើរតាមបណ្ដោយផ្លូវសារព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត រេចង្កូត មកខាងឆ្វេង បញ្ច្រាសផ្លូវ ក៏បានទៅបុក ម៉ូតូ១គ្រឿង ម៉ាកdream ស៊ង់ សេ125 ពាក់ស្លាកលេខ ភ្នំពេញ 1FU – 3560 ស៊េរីឆ្នាំ 2016 កំពុងធ្វើដំណើរ ពីលិចមកកើត ប៉ើងទៅផ្ទប់និងរបង ព្រលានយន្តហោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង ។ ភ្លាមៗជនបង្កត្រូវបានពលរដ្ឋ នៅកន្លែងទីតាំងកើតហេតុធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច តែម្ដង
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មកធ្វើការរបស់វែង ដើម្បីយករថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះ ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចជំនាញ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។