អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជា.ចោរ.លួ.ចទួរស័ព្ទម្នាក់ បញ្ជូនទៅតុលាការ

ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
(ភ្នំពេញ)÷ កាលពីវេលាម៉ោង ០៩និង១១នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីចោរ.លួ.ច.ទូរស័ព្ទចំនួន ០២គ្រឿង ចេញពីចំណុច ស្ថានីយ៍រថភ្លើងស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
 
បន្ទាប់ពីទទួលបានព័ត៌មានបានភ្លាម កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុដោយបានសហការជាមួយជនរងគ្រោះ ហើយធ្វើការស្រាវជ្រាវ និងពួនស្ទាក់ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ​ សែម​ ចំណាន​ ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ ខណៈដែលកំពុងតែយក​ទូរស័ព្ទដែលខ្លួនបានលួច អោយជាងជួយដោះ ICloud និង ជេីងថ្មចេញ នៅចំណុចផ្លូវ​២០០២ ភូមិ​ ស្លែង​រលេីង​ សង្កាត់​អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។ 

វត្ថុតាងដែរចាប់យកបានរួមមាន ៖
ម៉ូតូ ០១គ្រឿង សេ ១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភព 1Y-4941, ២-ទូរសព្ទ័​​ចំនួន​០២គ្រឿង​ រួមនិងសម្ភារៈមួយចំនួនទៀត របស់ជនសង្ស័យសម្រាប់ធ្វេីសកម្មភាព, ៣.ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន ០២គ្រឿងម៉ាក iphone13pro Max (បានប្រគល់ជូនម្ចាស់ដើមវិញ)។

ក្រោយពេលកម្លាំងជំនាញអាវុធហត្ថចាប់ឃាត់ខ្លួន ជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទ របស់ជនរងគ្រោះ ពិតប្រាកដមែន។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

Leave a Reply

Your email address will not be published. Required fields are marked *