រថយន្តកាមរី(បាឡែន)ដឹកឈើជួបគ្រោះថ្នាក់ គៀបតៃកុងស្លា/.ប់ក្នុងកាប៊ិន ចំណែកព្រូរបួសធ្ងន់

ចេញផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤

(ខេត្តព្រះវិហារ)៖ តៃកុងរថយន្តបាឡែនដឹកឈើម្នាក់បានស្លា./ប់បាត់បង់ជីវិតនៅកន្លែងកើតហេតុដោយគៀបជាប់និងកាប៊ីន ចំណែកព្រូឡានម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរបង្កដោយខ្លួនឯង ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចទីឈិនពណ៌ ស្ថិតនៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហ៊ា  តាមផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨~២០៩ ។

ប្រភពព័ត៌មានពីពលរដ្ឋបានប្រាប់ឱ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះធី ថន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកឈើ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ត្រូវបានស្លា./ប់ និងអ្នករួមដំណើរមានឈ្មោះ តន់ សារ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់បាក់ភ្លៅទាំងសងខាង។

រថយន្តដែលជួបគ្រោះថ្នាក់នេះម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AB-4229 បើកបរក្នុងទិសដៅពីខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រឿងដែលមិននឹកស្មានដល់នេះតែម្ដង ។
បច្ចប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យ ។

 

Leave a Reply

Your email address will not be published. Required fields are marked *