———————————–
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៣០នាទី ចំណុចផ្លូវបេតុង ភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ឃាត់ខ្លួនជនសង្ស័យ០១នាក់ និង ថ្នាំញៀនប្រភេទ
ជនសង្ស័យមានឈ្មោះ ឆាំ អុល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ្ឋ រស់នៅភូមិព្រៃសាលា ឃុំរលាំងគ្រេីល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
វត្ថុតាងកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន÷
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន០៥កញ្ចប់ (ធំ០២កញ្ចប់ ,មធ្យម ០៣កញ្ចប់)
-អាវុធខ្លី ០១ដេីម ម៉ាកK54 (បង់០១ គ្រាប់០៦គ្រាប់)
-រថយន្ត ០១គ្រឿង ម៉ាកToyota Prius សេរីឆ្នាំ២០១២ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BF.4636
-ជញ្ជីងថ្លឹងថ្នាំញៀន ០១
-លុយខ្មែរ ៤លានរៀល
-ទូរសព្ទដៃ១គ្រឿង ម៉ាកoppo(ពណ៌ស-ផ្ទៃមេឃ)
-ឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន។
សភាពនៃរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកេីតហេតុ ។
ក្រោយពីទទួលបានព័ត៌មានបានភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកអធិការនគរបាលស្រុកអង្គស្នួល កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដំណាក់អំពិល សំរោងលេី ពេីក បានចុះទៅដល់កន្លែងកេីតហេតុ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន ១នាក់ និងដកហូតវត្ថុតាងដូចខាងលេី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនម៉ាទឹកកកខាលេី ទិញពីមុខសញ្ញាឈ្មោះ ធី ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ្ឋ រស់នៅខេត្តកំពង់ស្ពឺ ក្នុងតម្លៃពីរលានរៀល
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។