សមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនទ្រង់ទ្រាយធំ នឹងប្រើអាវុ.ធ ខ្លីខុសច្បាប់នៅស្រុកអង្គស្នួល

សមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនទ្រង់ទ្រាយធំ នឹងប្រើអាវុ.ធ ខ្លីខុសច្បាប់នៅស្រុកអង្គស្នួល
  ———————————–
នៅថ្ងៃទី១៩ ខែ​វិច្ឆិកា​​ ឆ្នាំ២០២៤​ វេលាម៉ោង ១៥ និង​ ៣០នាទី  ចំណុចផ្លូវបេតុង​ ភូមិត្រពាំងត្រាច​ ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ ។
ឃាត់ខ្លួនជនសង្ស័យ០១នាក់ និង ថ្នាំញៀនប្រភេទ
ម៉ាទឹក កក មួយចំនួនធំ។
ជនសង្ស័យមានឈ្មោះ​ ឆាំ​ អុល​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិត​ប្រាកដ្ឋ រស់នៅ​ភូមិព្រៃសាលា​  ឃុំរលាំងគ្រេីល​ ស្រុកសំរោងទង​ ខេត្ត​កំពង់ស្ពឺ​ ។

វត្ថុតាងកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន÷
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន​ប្រភេទ(ម៉ាទឹកកក)​ ចំនួន០៥កញ្ចប់​ (ធំ០២កញ្ចប់​ ,មធ្យម ០៣កញ្ចប់)

​ ទម្ងន់​ ២២៣,៨ក្រាម
-អាវុធខ្លី ០១ដេីម​ ម៉ាកK54 (បង់០១ គ្រាប់០៦គ្រាប់)
-រថយន្ត ០១គ្រឿង​ ម៉ាកToyota Prius  សេរីឆ្នាំ២០១២​ ពណ៌​ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ2BF.4636 
(គ្មានឯកសារ)
-ជញ្ជីងថ្លឹងថ្នាំញៀន ០១
-លុយខ្មែរ​ ៤លានរៀល
-ទូរសព្ទ​ដៃ១គ្រឿង​ ម៉ាកoppo(ពណ៌ស-ផ្ទៃមេឃ)
-ឧបករណ៍​ប្រើប្រាស់​ វេចខ្ចប់​ថ្នាំ​ញៀន​មួយចំនួន​។

សភាពនៃរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ​ ផ្នែកនគរបាលប្រឆាំងគ្រឿងញៀន​ស្រុក​ បានទទួលព័ត៌មាន​ពីមហាជន​ល្អ​ថាមានមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចកេីតហេតុ​ ។

ក្រោយពីទទួលបានព័ត៌មាន​បានភ្លាម​ ដោយមានបទបញ្ជាពី​លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ ដឹកនាំបញ្ជាផ្ទាល់ដោយលោកអធិការនគរបាលស្រុក​អង្គស្នួល​ កម្លាំងផ្នែកជំនាញ​ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដំណាក់អំពិល​ សំរោងលេី​ ពេីក​ បានចុះទៅដល់កន្លែងកេីតហេតុ​ បង្ក្រាបឃាត់ខ្លួន​ជនសង្ស័យ​បាន ១នាក់​ និងដកហូតវត្ថុតាងដូចខាងលេី​ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក​ ។

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លើយសារភាពថា​ ថ្នាំញៀនម៉ាទឹកកក​ខាលេី ទិញពីមុខសញ្ញាឈ្មោះ​ ធី​ ភេទប្រុស​ អាយុ​ប្រហែល​ ៣៧ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិត​ប្រាកដ្ឋ រស់នៅ​ខេត្ត​កំពង់ស្ពឺ​ ក្នុងតម្លៃពីរលានរៀល​ 

ដេីម្បីលក់បន្ត ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

 

Leave a Reply

Your email address will not be published. Required fields are marked *