សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា ។
សុខាភិបាលជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យទុកដាក់ជានិច្ចអំពីសុខមាលភាពនៃការរស់នៅរបស់កូនចៅប្រជានុរាស្រ្ត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាមនូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 228,858ដុល្លារអាមេរិក
កសាងព្រះរាជសមិទ្ធផលរួមាន មណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ស្រះតាអឹម សម្រាប់តម្កល់ជាឧត្តមប្រយោជន៍ដល់ប្រជានុរាស្រ្តស្របតាមការដឹកនាំដ៏ថ្លៃថ្លានៃ អង្គសម្តេចឪ នៃយើងចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា ។