រថយន្តបែនដឹកដីបុកចូលផ្ទះរងរបួសក្មេងម្នាក់កំពុងដេក

ករណីរថយន្តដឹកដីធុនធំ  បើកលឿនជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋនៅរង្វង់មួលកួរស្រូវ

ភ្នំពេញ÷ រថយន្តបែនដឹកដីធុនធំ ១គ្រឿង បានរងការខូចខាតផ្នែកខាងមុខបែកកញ្ចក់ខ្ទេច ដោយសាការបើកបរមានការធ្វេសប្រហេសនិងគ្មានការប្រុងប្រយ័ត្ន លុះមកដល់ចំណុចរង្វង់មួលកួរស្រូវ គេចហើយបួងចង្កូតមិនទាន់ បណ្ដាលឡើងលើខឿនចិញ្ចើមផ្លូវនិងបុកចូលផ្ទះរងរបួសក្មេងម្នាក់ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកដង្កោ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២:១៥ នាទីរសៀល ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថា រថយន្តដឹកដីធុនធំ ដែលមានស្លាកលេខ ព្រះសីហនុ 3A-3605 បើកបរតាមបណ្ដោយផ្លូវជាតិលេខ២ លុះមកដល់ចំណុចរង្វង់មួល ល្បឿនរថយន្តនៅលឿនទើបជ្រុលមកបុកផ្ទះនិងទូលក់ទាខ្វៃ និង ទូលក់សាច់កាប់ បណ្ដាលឲ្យរថយន្តខូចខាត ផ្នែកខាងធ្ងន់ធ្ងរ ។

ចណែកតៃកុងរថយន្តក្រោយពេលកើតហេតុបានបើកទ្វារថយន្តចុះរត់ក៏ប៉ុន្តែបានបងប្អូនប្រជាពលរដ្ឋដេញតាមចាប់បាននិងបញ្ជួនអោយសមត្ថកិច្ចប៉ុស្តិ៍រសួស រីឯរថយន្តបង្កសមត្ថកិច្ចជំនាញបានធ្វើការដោះស្រាយតាមនីតិវិធី ។ ដោយ វីរ:

 

Leave a Reply

Your email address will not be published. Required fields are marked *