អាវុធហត្ថ ខេត្តតាកែវ ឃាត់ខ្លួនខ្លួនជនសង្ស័យ ប្រុស ស្រី ចំនួន ៦នាក់

ចេញផ្សាយថ្ងៃសុក្រទី២១ ខែកុម្ភះ ឆ្នាំ២០២៥

 

(ខេត្តតាកែវ) ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ

នៅវេលាម៉ោង១៥:១០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ អាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលំនៅដ្ឋាន ស្ថិតនៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅចំណុចរោងបាយខាងជើងផ្ទះ ស្ថិតនៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ

ក្នុងការចុះបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់
១.ឈ្មោះ ញ៉ សុខណា ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
២.ឈ្មោះសុិន សែន ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដរស់នៅភូមិ ស្រែគួរ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
៣.ឈ្មោះ សាន បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិទទឹងថ្ងៃ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
៤.ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
៥.ឈ្មោះ ធន់ ផាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មឿងចារ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
៦.ឈ្មោះសុខ សារិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ

និងដកហូតវត្ថុតាងរួមមាន
១/ម្សៅក្រាមពណ៌សថ្លាចំនួន៣៩កញ្ចប់
(ធំ៥) ទម្ងន់:៨៣.១៩ក្រាមថ្លឹងទាំងសំបកថង់)
២/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
៣/ដាវដែកចំនួន ០២ដើម
៤/ ម៉ូតូចំនួន០២គ្រឿងម៉ាកC125
ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1G 4948 និងភ្នំពេញ1KU 3592
៥/ ទូរស័ព្ទដៃចំនួន០៦គ្រឿង។
៦/ កាំភ្លើងកែឆ្នៃចំនួន០១ដើម
៧/ សម្ភារៈវិចខ្ចប់និងសម្ភារៈប្រាស់គ្រឿង ញៀនមួយចំនួន។
    បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *