២នាក់ប្តីប្រពន្ធ ជិះម៉ូតូប្រញ៉ាប់ទៅបុណ្យស.ពម្តាយ ស្រាប់តែបើកវ៉ាចូលរថយន្តធុនធំដឹកប្រេង បណ្តាលឲ្យស្លា.ប់ទាំង២នាក់..!
ស្រុកំពង់សីលា-មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្តធុនធំដឹកប្រេង ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង១៤នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅលេីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្ករឡេីងដោយម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ បេីកក្នុងទិសដៅ ពីភ្នំពេញ ឆ្ពោះទៅព្រះសីហនុ បេីកបរដោយឈ្មោះ សែត ធឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ(ពាក់មួកសុវត្តិភាព) និងមានអ្នករួមដំណេីរជាមួយម្នាក់ ឈ្មោះ អៀង ខន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ(ពាក់មួកសុវត្តិភាព) អ្នកទាំងពីរមានទីលំនៅភូមិពងទឹក ឃុំស្តេចគង់ខាងជេីង ស្រុកបន្ទាយមាស ខេត្តកំពត លុះមកដល់ចំណុចកេីតហេតុខាងលេីអ្នកបេីកបរម៉ូតូបានជិះឡេីងវ៉ាជែងខាងឆ្វេងចូលទៅបុករថយន្តដឹកប្រេង០១គ្រឿង ក្នុងទិសដៅផ្ទុយគ្នា រថយន្តម៉ាក SHACMAN ពណ៌ស លឿងបៃតង អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ(បានទុករថយន្តចោលនៅកន្លែងកេីតហេតុរួចរត់គេចខ្លួនបាត់ មុនពេលសម្ថកិច្ចទៅដល់)។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ខាងលេីបណ្តាលអោយស្លា.ប់មនុស្ស០២នាក់ ស្រីម្នាក់ និង ប្រុសម្នាក់ ភ្លាមៗនៅកន្លែងកេីតហេតុ ទី១.ឈ្មោះ សែត ធឿន ភេទប្រុស អ្នកបេីកបរម៉ូតូHONDA DREAM C125 បានស្លា.ប់ភ្លាមៗនៅហ្នឹងកន្លែង។
ទី២.ឈ្មោះ អៀង ខន ភេទស្រី អ្នករួមដំណេីរ ម៉ូតូHONDA DREAM C125 បានស្លា.ប់ភ្លាមៗនៅហ្នឹងកន្លែងកេីតហេតុ។
បច្ចុប្បន្ន សា.ក.ស.ពអ្នកទាំងពីរត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពី ខាងលេីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បន្តនីតិវិធីច្បាប់ ៕