⭕️ ក្រុងតាខ្មៅ (ព័ត៌មានបឋម) មានរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពាក់ស្លាកលេខភ្នំពេញ 2AY-3977 បើកបរដោយបុរសម្នាក់បើកក្នុងល្បឿនយ៉ាងលឿនទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលអោយដួលទៅលើផ្លូវ នឹងបណ្តាលអោយម្ចាស់រថយន្តរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតទ្បើងនៅវេលាម៉ោង ២២និង៤០ នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ21A ស្ថិតក្នុងសង្កាត់ ព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយទទួលបានព័ត៌មានចូលមកក្នុងគ្រុបតេលេក្រាមផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ អំពី ករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមៗលោកអធិការបានចាត់អោយកម្លាំងជំនាញចរាចរណ៍ក្រុងតាខ្មៅ ចុះអន្តរាគមន៍ជូនពលរដ្ឋភ្លាម ។
ចំណែកអ្នកបើកបរ រថយន្តត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកជ័យជំនះ ដឹកយកទៅសង្គ្រោះ ផងដែរ ។