(ឧត្តរមានជ័យ).នៅព្រឹកថ្ងៃទី ៣០ខែធ្នូឆ្នាំ ២០២៤ មន្ទីរធម្មការខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីបិទផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣២ដោយមានការនិមន្តអញ្ជើញចូលរួមពីសំណាក់.ឯកឧត្តម.លន់មុនីរតនា.រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត.ចាយបូរិន្ទ.រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា.ព្រះមេគន្ធទាំងពីរគណៈ.ឯកឧត្តម.ស៊ឹមវុទ្ធា.អភិបាលរងខេត្ត.។ប្រធាននឹងអនុប្រធានមន្ទីរជុំវិញខេត្ត.ព្រះចៅអធិការ.អាចារ្យគណៈកម្មាធិការនិងពុទ្ធបរិស័ទជាច្រើនអង្គនាក់ផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តម.លន់មុនីរតនា.បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីទាំងមូលថា.ថ្ងៃនេះជាពិធីមួយមានសភាពឱឡារិកសម្រាប់ព្រះពុទ្ធសាសនានាសម័យកាលពោរពេញដោយសន្តិភាពនិងការអភិវឌ្ឍព្រះពុទ្ធសាសនាបង្កើតឲ្យពុទ្ធសាសនិកគ្រប់ស្រទាប់វណ្ណៈគ្រប់មជ្ឈដ្ឋានទូទៅបានរួមសាមគ្គីភាពទាំងបញ្ញាស្មារតីទ្រព្យធន់ធ្វើបុណ្យទានប្រព្រឹត្តអំពើល្អស្គាល់បុណ្យបាបតាមរយៈពិធីកម្មពុទ្ធសាសនាបុណ្យមាឃបូជាបុណ្យវិសាខបូជាបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌបុណ្យកឋិនទានជាដើមក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងធម្មការនិងសាសនាបានរៀបចំនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គមដោយមានការនិមន្តធម្មកធិកល្បីៗសម្ដែងព្រះធម៌ទេសនានៅទីស្ដីការក្រសួងធម្មការនិងសាសនាដោយមានពុទ្ធបរិស័ទមកពីគ្រប់ខេត្តរាជធានីមន្ត្រីរាជការសិស្សានុសិស្សចូលរួមស្ដាប់និងសាកសួរនូវបញ្ហាផ្សេងៗដើម្បីបញ្ជ្រាបការអប់រំចៀសផុតពីអបាយមុខការប្រើប្រាស់គ្រឿងញៀនការជួញដូរមនុស្សនិងកុមារអំពើហិង្សាក្នុងគ្រួសារជាដើមបានសហការជាមួយស្ថានីយវិទ្យុទូរទស្សន៍ដើម្បីសហការផ្សព្វផ្សាយឲ្យបានទូលំទូលាយទន្ទឹមនឹងនោះក្រសួងបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចក្រុមសីលធម៌អាចារ្យខ្មែរនៅទូទាំងប្រទេសនិងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនាដោយតែងតែធ្វើការចុះអប់រំសិស្សានុសិស្សតាមសាលារៀនរដ្ឋនិងឯកជន(ល)
ឯកឧត្តមបានបន្តទៀតថាសូមចូលរួមចំណែកផ្ដល់នូវអនុសាសន៍ចំនួន៦ចំណុចសំខាន់ៗ
១.សូមរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ញាត្តិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាច្បាប់លិខិតបទដ្ឋានកិត្តិយុត្តិនានាដែលមានស្រាប់ដូចជាព្រះរាជក្រឹត្យព្រះរាជក្រមអនុក្រឹត្យសង្ឃប្រកាសសារាចរសេចក**ីសម្រេចនានាដើម្បីប្រែក្លាយជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានកាន់តែរឹងមាំល្អផូផង់ស្ថិតស្ថេរតទៅ។
២គណៈសង្ឃគ្រប់ថ្នាក់ត្រូវប្រកាន់យកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីធម្មការនិងសាសនារដ្ឋបាលខេត្តស្រុកក្រុងអង្គភាពពាក់ព័ន្ធដើម្បីកិច្ចសហការឲ្យមានប្រសិទ្ធភាពជំរុញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
៣គណៈសង្ឃគ្រប់ថ្នាក់ត្រូវគោរពតាមឋានានុក្រមសហការផ្ទាល់ជាមួយមន្ទីរធម្មការនិងសាសនាពង្រឹងអភិបាលកិច្ចដោះស្រាយអធិករណ៍គ្រប់ទម្រង់ឲ្យបញ្ចប់ក្នុងមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ។
៤.ពង្រឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងវត្តអារាមអនុវត្តតាមព្រះសង្ឃប្រកាសរបស់ក្រសួងធម្មការនិងសាសនា។
៥.ជំរុញការគ្រប់គ្រងវត្តអារាមអនុវត្តតាមសង្ឃប្រកាសគណៈសង្ឃគ្រប់ថ្នាក់តួនាទីភារកិច្ចអាចារ្យគណៈកម្មាធិការវត្ត។៦.ពង្រឹងសុខដុមនីកម្មព្រះពុទ្ធសាសនានិងពាហិរសាសនានិងសូមឲ្យអង្គសន្និបាតទាំងមូលដែលបានចូលរួមបរិច្ចាគនៅថវិកាចំណេះដឹងនិងគំនិតប្រាជ្ញាស្មារតីធ្វើឲ្យអង្គមហាសន្និបាតដំណើរការប្រកបដោយជោគជ័យ ។ ដោយ ទួន សំឡី