នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់!!!

ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្វាយរៀង ៖ នៅថ្ងៃទី២៥ ខែធ្ន ឆ្នាំ២០២៤ វេលាម៉ោង១៥:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលពត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើង១ ក្រុមមានគ្នាប្រហែល៥នាក់ទៅ៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានកាន់ដាវនិងកាំបិត ជិះម៉ូតូអូសបណ្តោយថ្នល់ពីទិសខាងត្បូងទៅទិសខាងជើងបានចំងាយ៥០០ម៉ែត្រ រួចហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ពេលទទួលបានពត៌មានកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពោធិរាជ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស…

Continue reading

ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ០៥នាក់!

ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នារសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនយុវជនឈាមរាវក្រោម១៨ឆ្នាំ ចំនួន ០៥នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីកម្លាំងល្បាត នៃមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ និងឆែករកឃេីញគ្រឿងញៀនចំនួន ០២កញ្ចប់ រួមនឹងឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយចំនួន…

Continue reading

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន

ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីក្មេងទំនើងកាប់គ្នា បង្កឡើងដោយជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស…

Continue reading

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ

ចេញផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ (ខេត្តតាកែវ)÷ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២:៥៦អាធ្រាត្រ នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស (យកកំបិតផ្គាក់កាប់) ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជនរងគ្រោះចំនួន៣នាក់ (ស្រាល២ ធ្ងន់១)បង្កឡើងដោយជនសង្ស័យជាច្រើននាក់មិនស្គាល់អត្តសញ្ញាន និងម៉ូតូច្រើនគ្រឿង។…

Continue reading

រថយន្តកាមរី(បាឡែន)ដឹកឈើជួបគ្រោះថ្នាក់ គៀបតៃកុងស្លា/.ប់ក្នុងកាប៊ិន ចំណែកព្រូរបួសធ្ងន់

ចេញផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ (ខេត្តព្រះវិហារ)៖ តៃកុងរថយន្តបាឡែនដឹកឈើម្នាក់បានស្លា./ប់បាត់បង់ជីវិតនៅកន្លែងកើតហេតុដោយគៀបជាប់និងកាប៊ីន ចំណែកព្រូឡានម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរបង្កដោយខ្លួនឯង ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចទីឈិនពណ៌ ស្ថិតនៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហ៊ា  តាមផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨~២០៩ ។…

Continue reading

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជា.ចោរ.លួ.ចទួរស័ព្ទម្នាក់ បញ្ជូនទៅតុលាការ

ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ (ភ្នំពេញ)÷ កាលពីវេលាម៉ោង ០៩និង១១នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីចោរ.លួ.ច.ទូរស័ព្ទចំនួន ០២គ្រឿង ចេញពីចំណុច ស្ថានីយ៍រថភ្លើងស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  …

Continue reading

ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ លើកទី១៨

ចេញផ្សាយថ្ងៃពុធទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ លើកទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន…

Continue reading

កម្លាំងនគរបាលខេត្តសៀមរាប តាមចាប់ជនដៃដល់ ដែលបានបាញ់ប្រហារអ្នកសារព័ត៌មានម្នាក់នៅស្រុកជីក្រែងបានហើយ…

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី០៥ ខែធ្នូ ឆ្នាំ២០២៤ (សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោកបានស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ ក្រោយបាញ់ប្រហារអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ សូមបញ្ជាក់ថា លោក ឈឿង ឈឹង…

Continue reading

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តជួបសម្ដែងការគួរសម និងសំណេះសំណាល

ចេញផ្សាយថ្ងៃពុធទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ (កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តជួបសម្ដែងការគួរសម និងសំណេះសំណាល នៅភូមិគ្រឹះនាទីក្រុងតាខ្មៅ ខេត្តកណ្តាល អំឡុងពេលដែលគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម…

Continue reading

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលលេខ៦ ផ្លូវលំ ភូមិគល់ សង្កាត់ កន្ទោក ខណ្ឌកំបូល…

Continue reading